(ភ្នំពេញ)៖ ស.ស.យ.ក. រៀបចំកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃ២៨ ដល់ទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវនឹងវេណបិណ្ឌទី១១ និងទី១២ នៅបរិវេណវត្តនិគ្រោធវ័ន (គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ណច្បារអំពៅ រាជធានីភ្នំពេញ។
កម្មពិធីនេះផងដែរ រៀបចំឡើងដើម្បីចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលក្នុងនោះរួមមាន អ៊ំៗដែលជាចាស់ទំជាអ្នកបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយ ដែលបានចូលរួមក្នុងកម្មវិធីនេះ។
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា លើកទឹកចិត្តឲ្យកូនខ្មែរគ្រប់រូបចូលរួមកម្មវិធីវេចនំ ជុំញាតិនេះឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយ ស្វែងយល់ និងឲ្យតម្លៃមកលើនំខ្មែរ។
បុព្វបុរសខ្មែរបានខិតខំបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ហេតុនេះកូនខ្មែរគ្រប់រូបគប្បីចូលរួមអភិរក្ស និងថែរក្សាទំនៀមទម្លាប់ដែលខ្មែរយើងមានតាំងពីយូរលង់ណាស់មកហើយនេះ ឲ្យបានយូរអង្វែងតរៀងទៅ។
សូមអញ្ជើញលោកយាយលោកតា ពុកម៉ែ អ៊ុំមាមីង បងប្អូន អញ្ជើញចូលរួមទាំងអស់កុំបីខាន។ យើងរួមគ្នាថែរក្សាទំនៀមទម្លាប់ប្រពៃណីដូនតាយើង៕