(ស្ទឹងត្រែង)៖ រយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តជាតិដែលមកកម្សាន្ត រមណីយដ្ឋាននានា និងការស្នាក់នៅសរុបមានចំនួន១៤,៤៣១នាក់ ក្នុងនោះទេសចរជាតិមានចំនួន១៤,៣៧៦នាក់ និងទេសចរបរទេសមានចំនួន៥៥នាក់។ នេះបើតាមការបញ្ជាក់របស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។
លោកបានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបណ្តាវត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១-០២-០៣ ខែតុលា ឆ្នាំ២០២៤ បើធៀបជាមួយឆ្នាំ២០២៣ កើនឡើង៣,៩៩៦នាក់ ស្មើនិង៣៨,២៩%។ ភ្ញៀវទេសចរជាតិកើនឡើង៣៩,៦១នាក់ ស្មើនឹង៣៨,០៣% និងភ្ញៀទេសចរអន្តរជាតិកើនឡើង៣៥នាក់៕