(ភ្នំពេញ)៖ រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ គ្រោះអគ្គិភ័យកើតឡើងចំនួន១៣លើក នៅទូទាំងប្រទេស ដែលចំនួននេះមានការថយចុះចំនួន១១លើក បើធៀបនឹងឆ្នាំកន្លងទៅ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍ទាំង១៣ករណីនេះ បំផ្លាញផ្ទះ៨ខ្នង, បន្ទប់១បន្ទប់, កុដិលោក១ខ្នង, ឃ្លាំង១ខ្នង, រោងចក្រ១ខ្នង និងរថយន្ដ១គ្រឿង។ មូលហេតុបណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី៩លើក, ប្រើប្រាស់ភ្លើង១លើក និងក្ដាប់មិនបាន២លើក។

ជាការកត់សម្គាល់ គ្រោះអគ្គិភ័យទាំង១៣លើកនេះ រាជធានី-ខេត្ត ដែលកើតមានគ្រោះអគ្គិភ័យច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ មានចំនួន៥លើក, បន្ទាយមានជ័យ ២លើក, កោះកុង ១លើក, ព្រះសីហនុ ១លើក, កំពង់ចាម ១លើក, កំពង់ឆ្នាំង ១លើក និងស្ទឹងត្រែង ១លើក៕