(ភ្នំពេញ)៖ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ហាងម្ហូបខ្មែរ រស់ជាតិបែបស្រុកស្រែ ប្រកាសបញ្ចុះតម្លៃ២០ភាគរយ សម្រាប់អតិថិជនទាក់ទងតាមរយៈ CoolApp។
De Cheer Up ជាហាងម្ហូបដែលមានរសជាតិដើមរបស់អ្នកខេត្តសៀមរាបបានទាក់ទាញភ្ញៀវជិតឆ្ងាយជាច្រើន ដោយសារតែតម្លៃសមរម្យ គួបផ្សំនិងរស់ជាតិឆ្ងាញ់ជាប់ចិត្តដិតអារម្មណ៍ ស្ថិតនៅ ផ្លូវលេខ១៨០០ ចូលតាមផ្លូវកន្លែងឆៀកឡាន ផ្លូវជាសុផារ៉ា។ De Cheer Up មានប្រហុកអាំងលើជ្រុញ ប្រហុកខ្ទិះ មាន់ដុតទឹកអំពៅ និងម្ហូបអាហារដ៏ច្រើនសម្បូរបែបទៀត រួមជាមួយអាហារថ្ងៃត្រង់ម្ហូបកម្មង់តម្លៃត្រឹមតែមួយ8000រៀលឡើងទៅ!
មុខម្ហូបជាច្រើនត្រូវបានរៀបចំដាក់ក្នុងកញ្ច្រែងធ្វើពីឫស្សី មានទ្រនាប់ស្លឹកចេក និងសម្លក្តៅៗក្នុងឆ្នាំងដី។ ម្ហូបខ្មែរជាច្រើនមុខត្រូវបានរៀបចំឡើងផ្តោតសំខាន់ ទៅលើគុណភាពអាហារ និងរសជាតិ ព្រមទាំងអនាម័យ ដោយស្នាដៃផ្ទាល់ពីចុងភៅជាកូនអ្នកសៀមរាប មានបទពិសោធន៍ ក្នុងវិស័យម្ហូបអាហារជាច្រើនឆ្នាំនៃទីក្រុងបុរាណសៀមរាប ធានាថាឆ្ងាញ់ប្លែកពិសេស គ្រប់រសជាតិ សុទ្ធតែជារសជាតិដើម។
De Cheer Up មានលក់អាហារចាប់ពី ម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង១២យប់ អាចធ្វើការកម្មង់តាម App WOWNOW ,NHUM24,Grab ឬកម្មង់តាម Pageផ្ទាល់ក៏បានចា៎ និងភ្ងៀវអាចអង្គុយញាំដល់យប់ជ្រៅបាន។ យើងក៏មានក្រុមតន្ត្រី Live Band ៧-១០យប់ ជារៀងរាល់ថ្ងៃ អមជាមួយបរិយាកាសដ៏ស្រស់ស្រាយ បែបធម្មជាតិត្រជាក់ភ្នែក។
ទីតាំង៖ ផ្លូវលេខ១៨០០ ចូលតាមផ្លូវឆៀកឡាន ផ្លូវជាសុផារា
លេខទូរស័ព្ទ និងCoolApp៖ 089 333 452 / 010 430 111
Google Map: https://maps.app.goo.gl/FQsZ2J32ncWizuo87