(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបកស្រាយនូវចម្ងល់របស់ប្រជាពលរដ្ឋ ដែលតែងតែឆ្ងល់ថា ហេតុអ្វីបានជាកន្លែងខ្លះ គ្មានភ្លើងបំភ្លឺគ្រប់គ្រាន់ ដែលវាពិបាកក្នុងការធ្វើដំណើរ។
ការបកស្រាយបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កែវ រតនៈ អញ្ជើញបាឋកថា ស្ដីពី «គោលនយោបាយថាមពលកម្ពុជា» នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា-ជប៉ុន (CJCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
មូលហេតុនោះ ត្រូវបានលោក កែវ រតនៈ បានបញ្ជាក់ថា គ្រប់អភិបាលក្រុង និងអភិបាលខេត្តទាំងអស់ សុទ្ធតែចង់ភ្លឺគ្រប់កន្លែងទាំងអស់ ប៉ុន្តែអ្នកណាបង់លុយ ខណៈរដ្ឋាភិបាលមានតម្រូវការចំណាយខ្ពស់ទៀត ទៅលើវិស័យផ្សេងៗទៀត ដែលចាំបាច់។
រដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា អភិបាលក្រុង, អភិបាលខេត្តទាំងអស់ សុទ្ធតែចង់ភ្លឺគ្រប់កន្លែងទាំងអស់ ប៉ុន្តែអ្នកណាបង់លុយ ព្រោះថា ថ្លៃភ្លើងទិញមកតៗគ្នា ហើយត្រូវចេញលុយ ដើម្បីបំភ្លឺ។ អ៊ីចឹងសួរថា ដើម្បីបានបង់ថ្លៃភ្លើង ដាក់បំភ្លឺពេញផ្លូវគោកទាំងអស់ អស់លុយប៉ុន្មាន ហើយមានលុយប៉ុន្មាន»។
បន្ថែមពីនោះទៀត រដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា ប្រភពចំណូលរបស់រដ្ឋាភិបាល គឺយើងដឹងហើយថា មានដូចជា៖ ពន្ធ, ការជួសចលនទ្រព្យរបស់រដ្ឋ ដូច្នេះប្រសិនការចំណាយនោះ ត្រូវដាក់ភ្លើងគ្រប់កន្លែងទាំងអស់ គឺវាល្អ ប៉ុន្តែសួរថាមានលុយបង់ ឬអស់?។
រដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា ការបង់លុយភ្លើងនេះ ត្រូវការប្រកួតប្រជែង ជាមួយអាទិភាពផ្សេងៗ តើយកមកដាក់បំភ្លឺគ្រប់ផ្លូវទាំងអស់ ឬមួយវិនិយោគទៅលើនគរបាល ឬមួយក៏វិនិយោគ ទៅលើសុខាភិបាល, អប់រំ, ហេដ្ឋារចនាសម្ព័ន្ធជាដើម៕
ស្តាប់ការពន្យល់របស់រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល៖