(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នាថ្ងៃទី៤ ខែតុលានេះ បានចេញសេចក្ដីជូនដំណឹងពីការភ្ជាប់គម្រោងឬសេវាកម្ម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។
ក្នុងពេលថ្មីៗនេះ ន.ទ.ក. បានរកឃើញភាពមិនប្រក្រតីនិងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការភ្ជាប់គម្រោងឬសេវាកម្ម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រម ជាមុនពីអ្នកប្រើប្រាស់។ ការអនុវត្តនេះ គឺផ្ទុយពីលក្ខខណ្ឌនៃការអនុញ្ញាតរបស់ ន.ទ.ក. និងអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរស័ព្ទចល័ត និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ព្រមទាំងបានបង្កឱ្យមានបន្ទុកហិរញ្ញវត្ថុ និងការខកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់៕