(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ នាពេលរសៀលនៃថ្ងៃទី១ បានចាប់ផ្តើមដំណើរការហើយ នៅម៉ោង ២រសៀលនេះ។
នៅរសៀលនេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជា គឺ ភូមិវិទ្យា និងភាសាបរទេស (សម្រាប់វិទ្យាសាស្ត្រសង្គម), គីមីវិទ្យា និងភាសាបរទេស (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ)។
សូមជម្រាបថា ការប្រឡងនៅព្រឹកមិញនេះ បេក្ខជនអវត្តមានសរុប ២១២២ នាក់ ស្រី៨១៨នាក់ ត្រូវជា១,៥៥% នៃចំនួនបេក្ខជនសរុប ១៣៧០៤០ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន ១៧១០ នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ១៤ នាក់ ក្នុងនោះបេក្ខជន ៤នាក់ ត្រូវបានដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក។ បេក្ខជនរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន៤ នាក់ និងបានទទួលការសម្របសម្រួលពីអាជ្ញាធរ ដើម្បីបានមកចូលប្រឡង។ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២នាក់ និងបានទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យប្រចាំមណ្ឌល៕