(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ប៉ុន្មានថ្ងៃជាប់ៗគ្នានៃដើមខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល របស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ជូនដល់អ្នកជំងឺដែលមកទទួលសេវាពិនិត្យ ថែទាំ និងព្យាបាល។

ឆ្លៀតក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល របស់មន្ដ្រីក្រោមឱវាទ ជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ ថែទាំ និងព្យាបាលខាងលើនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេស ប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ មន្ដ្រី​ និងបុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

សូមជម្រាបថា កិច្ចប្រជុំកម្រិតបច្ចេកទេស គឺធ្វើឡើងដើម្បីពិនិត្យ តាមដាន វាយតម្លៃ និងធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកជំងឺឱ្យបានច្បាស់លាស់ ក្នុងការព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ៕