(រតនគិរី)៖ ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់ បានសម្រេចចិត្តធ្វើដំណើររាប់រយគីឡូម៉ែត្រ មកទិសឦសាន ក្រោយលេចឮពាក្យចោទប្រកាន់ថា រដ្ឋាភិបាលបានកាត់ដីឱ្យប្រទេសជិតខាង តែមកឃើញស្ថានភាពជាក់ស្តែង គឺបានស្រាយចម្ងល់រឿងព្រំដែនហើយ និងអះអាងថាបង្គោលព្រំដែនរឹងមាំ គ្មាននរណាអាចដកបានទេ សូមកុំជឿលើការញុះញង់ពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូចឱ្យសោះ។
ស្ត្រីវ័យចំណាស់រូបនេះបានលើកឡើងថា បន្ទាប់ពីមកឃើញបង្គោលព្រំដែនដោយផ្ទាល់ភ្នែក គឺមានអារម្មណ៍សប្បាយរីករាយ ហើយធ្វើឱ្យពួកគាត់កាន់តែមានជំនឿមកលើរាជរដ្ឋាភិបាលចំពោះកិច្ចការពារបូរណភាពទឹកដី ដែលខុសឆ្ងាយពីបុគ្គលមួយចំនួនប្រឌិតរឿងខុស ពីការពីតចំពោះបញ្ហាព្រះដែនរវាងកម្ពុជា និងប្រទេសជិតខាង។
ស្ត្រីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងនេះជាការពិតគ្មានអ្នកណាយកដីយើងបានទេ ហើយសូមអរគុណសម្តេច ដែលបានដឹកនាំប្រជាជនឱ្យមកស្គាល់បង្គោលព្រំដែនយើងដ៏រឹងមាំនេះ គ្មានអ្នកណាលើបង្គោលយើងទៅណារួចទេ កុំជឿឃោសនាជនជ្រុលនិយមមួយចំនួនតូច ដែលបំភ្លៃការពិតឱ្យប្រជាជនយើងមានការភ័យព្រួយបារម្ភ ខ្ញុំមកលើកនេះឃើញជាក់ស្តែង ហើយមានទំនុកចិត្ត ទទួលខុសត្រូវរបស់សម្តេចតេជោ ដែលមានស្មារតីដឹកនាំប្រទេសជាតិដ៏រុងរឿង រីកចម្រើនដល់សព្វថ្ងៃនេះ»៕
សូមស្តាប់ការលើកឡើងដូចខាងក្រោម៖