(ឡាវ)៖ គ្រាន់តែដាក់ជើងជាន់ដីឡាវភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាលើកិច្ចការផ្សេងៗ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងឡាវ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឡាវ៕