(តាកែវ)៖ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តតាកែវ លោក នួន សុធា បានថ្លែងឲ្យដឹងថា សម្រាប់ខេត្តតាកែវ ការចេះប័ណ្ណកម្មសិទ្ធិដីធ្លីរហូតមកដល់ចុងឆ្នាំ២០២៤នេះ បានជាង៨៣ម៉ឺប័ណ្ណ ដែលស្មើនិង៨២,៣៤ភាគរយ។
លោក នួន សុធា បានលើកឡើងបន្ថែមថា រហូតមកដល់ពេលនេះ មន្ទីរបានអនុវត្តបញ្ចប់ការចុះបញ្ជីដីធ្លីលើមានក្ខណៈជាប្រព័ន្ធចំនួន៣ស្រុក ៧៣ឃុំ ៩២៣ភូមិ ដោយបានចេញប័ណ្ណកម្មសិទ្ធិបានចំនួន៨៣៨,៣៩៥ ដែលស្មើនិង៨២,៣៤ភាគរយ និងបានចែកប័ណ្ណកម្មសិទ្ធិដល់ដៃបងប្អូនប្រជាពលរដ្ឋបានចំនួន៧៤០,៧០៧ប័ណ្ណ។
បើតាមលោកប្រធានមន្ទីរសូរិយោដីខេត្តតាកែវ បច្ចុប្បន្នមន្ទីរកំពុងតែជម្រុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបង្ហើយ ដែលនៅសេសសល់ចំនួន២៣៣ភូមិ លើឃុំចំនួន៣០ក្នុងស្រុកចំនួន៧ ដែលមានក្បាលដីជាង២២ម៉ឺនក្បាលដី៕