(ព្រៃវែង)៖ អតីតមន្ដ្រីរបស់គណបក្សភ្លើងទៀនចំនួន២រូប ដែលមានតួនាទីជាសកម្មជនរបស់គណបក្សភ្លើងទៀន បានប្រកាសសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
លោក គឹម វណ្ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញទៅទទួលស្វាគមន៍សមាជិកថ្មីទាំង២រូបដល់មូលដ្ឋានឃុំកំពង់ពពិល នាថ្ងៃទី១៨ ខែតុលានេះ ដែលមានឈ្មោះ មៀច មុឹង នៅភូមិតាំងរលាង និងឈ្មោះ ផាង តូ នៅភូមិត្រាល ឃុំកំពង់ពពិល។
លោក គឹម វណ្ណា បានបញ្ជាក់ថា ការដែរបងប្អូនស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺបងប្អូនគិតបានយ៉ាងត្រឹមត្រូវ ព្រោះថាគណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះថែមទៀតផង។
លោក គឹម វណ្ណា បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយដែលសមិទ្ធិផលដ៏ឧត្តុង្គឧត្តមនេះ កំពុងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕