(ឡាវ)៖ គណៈប្រតិភូសភាកម្ពុជា បានចូលអញ្ជើញចូលរួមកិច្ចប្រជុំសវនាការវាងអគ្គលេខាធិការដ្ឋានអាយប៉ានិងអាស៊ាន នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃដំណើរការមហាសន្និបាតប្រចាំឆ្នាំលើកទី៤៥ របស់អាយប៉ា នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។
គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំនេះមាន លោក វេង សាខុន និង លោក សន សារ៉ាណា សមាជិករដ្ឋសភា។
កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងដើម្បីពិនិត្យពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាយប៉ា។ នេះឆ្នាំទី៣ ហើយដែលអាយប៉ា បានបង្កើតឱ្យមានជំនួបសវនាការនេះឡើង។ កិច្ចប្រជុំនេះ បានបង្កើតឡើងកាលពីឆ្នាំ២០២២ នៅពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣៕