(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តី «Ganzberg Premium Idol Tour Concert» សហការជាមួយផលិតកម្មដ៏ធំ «Galaxy Navatra» បានធ្វើដំណើរមកដល់ខេត្តកំពង់ចាមហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកនូវតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី២៥.២៦ ខែតុលា ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចាប់ពីម៉ោង ០៦៖០០នាទីល្ងាចតទៅ។

តារាចម្រៀងដែលនឹងចូលរួមច្រៀងមានដូចជា តារាចម្រៀងប្រចាំប្រទេសលោក ព្រាប សុវត្ថិ, លោក ខាន់ ជេមស៍, លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ, លោក K-LA, កញ្ញា អ៊ុក សុវណ្ណារី, កញ្ញា ហ៊ិន លីដា, លោក VIKIT, លោក ចឺម និងលោក Zedes អមដោយក្រុមកំប្លែងនាយក្រូច។

ក្រៅពីការប្រគំតន្ត្រីរបស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមទស្សនាដោយសេរី៕