(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សុខសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជាកិច្ចការយកចិត្តទុកដាក់ថែរក្សាឱ្យបាន ដើម្បីជួយសម្រួលនិងជួយលើកតម្កើនជីវភាពរស់នៅទាញវិនិយោគផ្សេងៗផងដែរ។

ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អ បរិស្ថាន សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ប៉ុន្តែអ្វីដែលសំខាន់ គឺការចូលរួមរបស់ប្រជាពលរដ្ឋដែលជាកត្តាសំខាន់តុក្កតាចូលរួមរួមមាន៖

*ទីមួយ គឺកត្តាចូលរួមថែរក្សាលំនឹងស្ថេរភាពសន្តិភាពរបស់យើងនេះ ជាកត្តាធំណាស់ ខ្ញុំសូមអរគុណដល់បងប្អូនអ្នកកងមាសផងដែរ។ ដែលបានចូលរួមនៅក្នុងការថែរក្សា ប៉ុន្តែអត់មានការអំពាវនាវឡើងនេះ ឡើងនោះ ដុតប្រទេស ផ្ដួលរាជរដ្ឋាភិបាល យកគំរូបង់រដេសចុះឡើងតែប្រជាពលរដ្ឋទូទាំងប្រទេសយល់ពីតម្លៃសន្ដិភាព។

*ទីពីរ៖ យល់ពីតម្លៃនៃស្ថេរភាពនៃសន្តិសុខព្រោះមានសន្តិភាពក៏ដោយ ប៉ុន្តែបើយើងអត់មានស្ថេរភាព អាល័យតែច្របូកច្របល់ក្រែង ប្រទេស ភូមិ ឃុំ អត់សុវត្ថិភាព យើងអាល័យតែមានបញ្ហា ចេញមិនស្រួលជិះតាមផ្លូវ ក្មេងៗ មានដាវសាម៉ូរៃមកកាប់ពីក្រោយ ឬ មួយក៏យ៉ាងម៉េចអញ្ចឹង គឺថែរក្សាស្ថេរភាពសន្តិសុខសង្គមនេះ។ ហើយអរគុណណាស់ទៅដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាសុវត្ថកិច្ចរបស់យើងដែលខិតខំការពារ មិនល្អខ្លះទេហើយរឿងនេះមិនចប់ទេ វាឡើងចុះ យើងត្រូវបន្តជាន់រហូត ព្រោះអ្នកខិលពេលខ្លះសុរាមេរយៈចូលខ្លួនចេញអាអ្វីផ្សេង នេះគឺជាអ្វីដែលយើងត្រូវរួមគ្នាហើយសូមអរគុណគុណប្រជាពលរដ្ឋយើង។

*និងទី៣៖ ចូលរួមនៅក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៃការកសាងជីវភាពរបស់ប្រទេសជាតិរបស់យើង។ រាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីជួយសម្រួលនិងជួយលើកតម្កើនជីវភាពរស់នៅទាញវិនិយោគផ្សេងៗ លទ្ធភាពយើងអាចធ្វើតាមកម្រិត ប៉ុន្តែការចូលរួម របស់បងប្អូនប្រជាពលរដ្ឋការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងវិវត្តន៍ជូនកម្មករនិយោគជិក ជូនមន្ត្រីរាជការ អតីតយុទ្ធជន ជាផ្នែកមួយនៃជួយសម្រួលដល់ជីវភាពរស់នៅ ប៉ុន្តែគឺអាស្រ័យទៅលើប្រជាពលរដ្ឋដែលខិតខំចាប់យកឱកាសនៃសុខសន្តិភាពស្ថេរភាពថែរក្សាលំនឹងសន្តិសុខរួមគ្នាខិតខំរៀនសូត្រកសាងសមត្ថភាព ដើម្បីកសាងប្រទេសតទៅមុខទៀត ហេតុនេះហើយជាអ្វីដែលខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសរបស់យើងរួមទាំងបងប្អូនដែលរស់នៅកងមាសតែម្ដង សូមបន្តចូលរួមបែបនេះ៕