(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោក​ ទឹម វ៉ាន់នឿន ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)សាខាខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ SME បានអញ្ជើញអធិបតីក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាលស្តីអំពី «ទីផ្សារឌីថល ជូនដល់ម្ចាស់សហគ្រាស»នៅខេត្តស្វាយរៀង។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន ពីរថ្ងៃគឺ ថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង៤:០០ ល្ងាច នៅមន្ទីរឧស្សាហកម្មខេត្តស្វាយរៀង វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រថវិការ​ពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែរបានរៀបចំ​ដោយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​(FASMEC)និង ក្រុមហ៊ុន Agile Development Group ដើម្បីបណ្ដុះបណ្ដាលជំនាញទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ចំនួន២៥នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ ក្រោមអធិបតីភាពលោកប្រធានសាខា លោកអនុប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងគ្រូបង្គោលផងដែរ។