(ស្ទឹងត្រែង)៖ ក្នុងរយៈពេល២ថ្ងៃ នៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ នៅខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅទស្សនាកម្សាន្ដ ជិត៧ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។

លោក អ៊ន់ ប៉ោសឿន បានអះអាងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទស្សនាកម្សាន្ដ នៅក្នុងកម្មវិធីប្រណាំងទូក ការប្រកួតកីឡាប្រដាល់ ការសំដែងរបាំងប្រពៃណី និងការតាំងពិពណ៍ផលិតផល រយៈពេល២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។

លោកបញ្ជាក់ថា បើធៀបជាមួយឆ្នាំ២០២៣ ភ្ញៀវទេសចរមានការកើនឡើង ចំនួន៤០,៥៨៩ នាក់ស្មើនិង១៦៦.២៧ភាគរយ ក្នុងនោះរួមមាន ភ្ញៀវទេសចរជាតិ ទទួលបានចំនួន៦៤,៩៥៥នាក់ កើនឡើងចំនួន៤០,៥៦៩នាក់ ស្មើនិង១៦៦.៣៦ភាគរយ និងភ្ញៀវទេសចរអន្តរជាតិ ទទួលបានចំនួន៤៥នាក់ កើនឡើងចំនួន២០នាក់ ស្មើនិង៨០ភាគរយ៕