(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាក់ សម្ផស្ស អ្នកតាមដាននយោបាយអន្តរជាតិ បានលើកឡើងថា បណ្ដាសមាជិកអាស៊ាន មិនបានមិនអើពើក្នុងការជួយដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ ប៉ុន្តែបញ្ហាផ្ទៃក្នុងមីយ៉ាន់ម៉ាខ្លួនឯងទេ ដែលជាកត្តាចម្បងនាំឱ្យមានភាពជាប់គាំងនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អ្នកតាមដាននយោបាយអន្តរជាតិខាងលើបានបន្តថា អស់រយៈពេល៣ឆ្នាំកន្លងមក មានប្រធានអាស៊ានប្ដូរវេនចំនួន៤ប្រទេសរួចហើយ សុទ្ធតែបានព្យាយាមក្នុងការដោះស្រាយបញ្ហាជាប់គាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈគោលការណ៍កុងសង់ស៊ីស៥ចំណុច ដែលជាការសម្រេចរួមរបស់សមាជិកអាស៊ានទាំង ៩ប្រទេស។ ជាមួយគ្នាលោកបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រៅតែពីការអំពាវនាវ និងព្យាយាមសម្របសម្រួល ប្រធានអាស៊ានប្ដូរវេន និងសមាជិកអាស៊ានពិតជាពិបាករកមធ្យោបាយផ្សេង ព្រោះតែអាស៊ានមានគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាឡើយ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាចំណុចនេះដូចតទៅ៖