(ភ្នំពេញ)៖ លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញការយល់ឃើញថា ដោយសារតែប្រទេសម៉ាឡេស៊ី ជាប្រទេសដែលគោរពប្រតិបត្តិនូវសាសនាឥស្លាម ដូច្នេះហើយលោកជឿថា ម៉ាឡេស៊ីអាចនឹងមានជំហររឹងមាំខ្លាំងក្នុងការដាក់សម្អាធលើមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៥ខាងមុខ។

អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ មូលហេតុដែលលោកជឿថា អាចមានការដាក់សម្ពាធបែបនេះ ក៏ព្រោះតែវិបត្តិនៅមីយ៉ាន់ម៉ា បានបានប៉ះពាល់ខ្លាំងដល់ជីវិត និងការរស់នៅរបស់ជនជាតិរ៉ូហ៉ីងយ៉ា ដែលជាក្រុមជនជាតិដែលប្រកាន់សាសនាឥស្លាមក្នុងប្រទេសមីយ៉ាន់ម៉ា។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាវីដេអូកិច្ចពិភាក្សាដូចតទៅ៖