(ខេត្តព្រះសីហនុ)៖ ឧកញ៉ា វណ្ណ សុខហេង ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តព្រះសីហនុ តំណាង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ទីផ្សារឌីជីថល» ដល់សហគ្រាសធុនតូច និងមធ្យមដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១២ និង១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តព្រះសីហនុ ។
វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund (SDF) និងរៀបចំដោយ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមជាមួយ Mekong Inclusive Ventures ដើម្បីបណ្ដុះបណ្ដាលជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ចំនួន២៥នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ ក្រោមអធិបតីភាព ឧកញ៉ា វណ្ណ សុខហេង ព្រមទាំងលោកអនុប្រធានមន្ទីរផងដែរ៕