(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ បង្ក្រាបបទល្មើសគ្រឿងញៀន ក្រុមក្មេងទំនើង និងបំផ្លិចបំផ្លាញធនធានធម្មជាតិ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ច វឌ្ឍនៈភាព ការងារកងរាជអាវុធហត្ថ ប្រចាំវិច្ឆិកា ទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២៤ ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានកោតសរសើរ និងថ្លែងអណរគុណ ដល់បណ្តាអង្គភាពជំនាញ មូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ដែលបានខិតខំបំពេញភារ:កិច្ចជំនាញ តាមតួនាទីភារ:កិច្ចបានល្អប្រសើរដោយការទទួលខុសត្រូវ ។
លោកបន្តថា មួយរយៈកន្លងមកបងប្អូនធ្វើបានល្អក្នុងការចូលរួមសហការថែរក្សារសន្តិសុខសណ្តាប់ធ្នាប់ ជួយសង្គ្រោះគ្រោះមហន្តរាយផ្សេង ជូនប្រជាពលរដ្ឋ។ ការពារសន្តិសុខតម្រាយផ្លូវ សម្រួលចរាចរជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្ត។
លោកបានដាក់បទបញ្ជាបន្ថែម ដល់បណ្ដាអង្គភាពជំនាញ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង.ស្រុក ត្រូវគ្រប់គ្រងកម្លាំងឲ្យបានល្អ ពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចស្នូល ខិតខំយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងឧប្បត្តិហេតុផ្សេៗ ដែលកើតឡើងក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ទម្រង់ ពិសេសបទល្មើសគ្រឿងញៀន ក្រុមក្មេងទំនើង បទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិ៕