(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារលិខិតជូនពរសម្តេចនៅក្នុងឱកាសនៃពិធីចម្រើន ជន្មាយុរបស់នាងខ្ញុំ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តដ៏ឧត្តុង្គឧត្តម ប្រកបដោយការ យកចិត្តទុកដាក់រួមជាមួយនូវពាក្យពេចន៍កោតសរសើរដោយសុទ្ធចិត្ត ដែលនេះគឺជាកាយវិការផ្តល់នូវកិត្តិយស និងការគាំទ្រដ៏ធំធេងចំពោះភាពជាអ្នកដឹកនាំរបស់សម្តេច ធ្វើឱ្យសម្តេចរឹតតែមានកម្លាំងចិត្តមោះមុត ក្នុង បេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ឆ្ពោះទៅសម្រេចបាននូវភាពជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី៖