(ភ្នំពេញ)៖ ថ្វីត្បិតតែកងកម្លាំងមិនបានឈប់សម្រាក ជួបជុំសាច់ញាតិដើរលេងកម្សាន្តក្នុងថ្ងៃបុណ្យជាតិដូចគេឯង ប៉ុន្តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការ ចូលរួមជាមួយកម្លាំងចម្រុះ បំពេញបេសកកម្ម រៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ ដែលមកលេងកម្សាន្តទាំងយប់ទាំងថ្ងៃ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ព្រះរាជពិធីបុណ្យប្រព្រឹត្តទៅអស់រយៈពេល០៣ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ អមជាមួយស្នាមញញឹមនៃភាពសប្បាយរីករាយរាប់លានបានរីកព្រោងព្រាត បង្ហាញដល់ពិភពលោក ឲ្យឃើញកាន់តែច្បាស់ នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់របស់កម្ពុជា និងភាពប៉ិនប្រសព្វឈ្លៀសវាងវៃនៃមេដឹកនាំកម្ពុជា ដែលធានាបាននូវការអភិវឌ្ឃន៍រីកចម្រើនឥតឈប់ឈរ ព្រមទាំងរក្សាបាននូវសន្តិភាពបរិបូរ នាំឲ្យជាតិខ្មែលេចធ្លោរ ប្រកបដោយមោទនភាពយ៉ាងធំធេង។

អរគុណសន្តិភាព!
អរគុណនយោបាយ ឈ្នះ ឈ្នះ!
ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!