(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចេញដើរលេងកម្សាន្តទូទាំងប្រទេសសរុប ៧,៨៤៤,៣៨៨នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
របាយការណ៍បានលម្អិតថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង៧,៨៤៤,៣៨៨នាក់នោះ មានទេសចរជាតិនិងប្រជាពលរដ្ឋចំនួន ៧,៧៥៥,០៩២នាក់ កើនឡើង ២១.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទេសចរបរទេសមានចំនួន ៨៩,២៩៦នាក់ កើនឡើង ២៨.៧%។
ចំពោះរាជធានី-ខេត្តទាំង៥ដែលទទួលបានទេសចរច្រើនជាងគេ រួមមាន៖
១. រាជធានីភ្នំពេញ
* ទេសចរជាតិនិងប្រជាពលរដ្ឋ ៦,២៣៩,៦៨៩នាក់
* ទេសចរបរទេស ៥២,៤៩៨នាក់
២. ខេត្តសៀមរាប
* ទេសចរជាតិនិងប្រជាពលរដ្ឋ ៣៣៥,០០០នាក់
* ទេសចរបរទេស ១៣,២២៩នាក់
៣. ខេត្តព្រះសីហនុ
* ទេសចរជាតិនិងប្រជាពលរដ្ឋ ៣០៣,៣៨២ នាក់
* ទេសចរបរទេស ៨,០៩០នាក់
៤. ខេត្តប៉ៃលិន
* ទេសចរជាតិនិងប្រជាពលរដ្ឋ ១៨៨,០៤១នាក់
* ទេសចរបរទេស ៧,៤៦៧នាក់
៥. ខេត្តកំពត
* ទេសចរជាតិនិងប្រជាពលរដ្ឋ ១៣២,៤១៦នាក់
* ទេសចរបរទេស ២,២០៦នាក់៕