(ភ្នំពេញ)៖ នៅក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍មុននេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់យុវជន ជាពិសេសអ្នកទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ គួរចេះរៀបចំផែនការជីវិត និងជ្រើសរើសមុខជំនាញសម្រាប់ការបន្តសិក្សាថ្នាក់ឧត្តមសិក្សា ដែលខ្លួនចូលចិត្ត។ លោកក៏បានណែនាំឱ្យយុវជន រៀនភាសាបរទេស និងកុំព្យូទ័របន្ថែម ដើម្បីឱ្យសមស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ផងដែរ។

ខាងក្រោមនេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការងារ៖