(ប៉េកាំង)៖ ថ្ងៃទី១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង «ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់ នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថា ដោយបានលើកឡើងថា ពីឆ្នាំទៅមិញមក ពិព័រណ៌ «ដំណើរឆ្លងកាត់អរិយធម៌» ដែលតាំងបង្ហាញក្នុងពិភពលោកបានមកដល់ប្រទេសប៉េរូ ហើយទទួលបានការស្វាគមន៍ ដ៏កក់ក្តៅពីប្រជាជនប៉េរូ។ ពេលថ្មីៗនេះ ស្ថាប័នវិទ្យុនិងទូរទស្សន៍ប្រទេសទាំងពីរ នឹងធ្វើពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារ ផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនរឿង «ពីមហាកំពែងដល់ Machu Picchu» នៅប៉េរូ ជឿជាក់ថានេះនឹងជួយឱ្យមិត្តប៉េរូ យល់ដឹងកាន់តែស៊ីជម្រៅចំពោះប្រទេសចិន។

លោក Shen Haixiong បានបន្តថា បណ្តាញទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផេកបណ្តាញទំនាក់ទំនងសង្គម ជាភាសា Quechua។ សង្ឃឹមតាមរយៈផេកនេះ បង្ហាញជូនព័ត៌មានអំពីការរីកចម្រើន នៃសេដ្ឋកិច្ចនិងសង្គមរបស់ពិភពលោក និងប្រទេសចិនចំពោះអ្នកប្រើភាសា Quechua បង្ហាញភាពទាក់ទាញនៃវប្បធម៌ប្រពៃណី និងវប្បធម៌សម័យទំនើប ដើម្បីបើកបង្អួចយល់ដឹងពីប្រទេសចិននិងពិភពលោកមួយ សម្រាប់អ្នកប្រើប្រាស់ទាំងអស់៕

វិទ្យុមិត្តភាពកម្ពុជាចិន