(បាត់ដំបង)៖ ពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសិក្សាភាសាកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េ នៅសាខាថ្មីសាលាឌូវី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក ធូ ភា អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក ងី សែត សមាជិកក្រុមប្រឹក្សាខេត្ត, លោក CHONG WONG O អភិបាលក្រុងស៊ុងដុង-ហ្គូ នៃទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ និងមានការអញ្ជើញចូលរួមពីលោក ស៊ុន សុវឌ្ឍ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង, Ms. Joohee Choi CEO of People and Jobs Company, លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល,ថ្នាក់ដឹកនាំសាលា, សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូខ្មែរ និងបរទេស មន្រ្តីរាជការពាក់ព័ន្ធ អាណាព្យាបាលសិស្ស និស្សិតជាច្រើននាក់ចូលរួមផងដែរ។
លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល បានឡើងធ្វើរបាយការណ៍បញ្ជាក់ជូនដល់អង្គពិធីថា ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណលខេត្តបាត់ដំបង បាននិងកំពុងបោះជំហ៊ានទៅមុខ ដោយ
សាលាចំណេះទូទៅ ឌូវីខេត្ត មានការរីកចម្រើនលើវិស័យអបរំ រហូតមក ដែលសាលាចំណេះទូទៅ ឌូវី តែងបានសហការជាមួយសាលារដ្ឋ សាលាឯកជនក្នុង និងនៅបរទេសដើម្បីពង្រឹងការបណ្តុះបណ្តាលសិស្ស គ្រប់កម្រិត ជាក់
ស្តែង ថ្ងៃនេះសាលាយើងបានទទួលសមិទ្ធិផលថ្មីបន្ថែមទៀត ដោយបានបង្កើតបន្ទប់មជ្ឈមណ្ឌលវប្បធម៌កូរ៉េ និង បន្ទប់រៀនភាសារកូរ៉េដោយបានបំពាក់ឧបករណ៍សម្រាប់បង្រៀនដល់កូនខ្មែរឲ្យចេះភាសារកូរ៉េផងដែរ។
លោក ធូ ភា បានអបអរសាទរ ក្នុងថ្ងៃនេះ ដែលខេត្តបាត់ដំបងយើង បានទទួលសមិទ្ធថ្មីមួយ គឺបន្ទប់មជ្ឈមណ្ឌលវប្បធម៌កូរ៉េ និងបន្ទប់រៀនភាសារកូរ៉េ ដោយបានបំពាក់ឧបករណ៍ សម្រាប់បង្រៀនដល់កូនខ្មែរ ឲ្យចេះភាសារកូរ៉េ តទៅបន្ថែមទៀត រួមជាមួយនឹងភាសារបរទេសផ្សេងៗទៀតផង។
លោក ធូ ភា បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត តែងតែបានជួយសម្របសម្រួលដល់គ្រប់ការងារ លើគ្រប់វិស័យកន្លងមកពិសេសថ្ងៃនេះផងដែរ សាលាចំណេះទូទៅ ឌូវី បានធ្វើការសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលវប្បធម៌កូរ៉េ និងបន្ទប់រៀនភាសារកូរ៉េ នាពេលនេះគឺសម្រាប់សិស្ស និស្សិតខ្មែរបានរៀនភាសារកូរ៉េ ដែលជាចំណេះដឹងដ៏ល្អ សម្រាប់ធ្វើការទំនាក់ទំនងគ្នា ដូចៅសារដ៏ទៃដែរ។
លោក CHONG WONG O អភិបាលក្រុងស៊ុងដុង-ហ្គូ នៃទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណរដ្ឋបាលខេត្ត និងសាលាឌូវី បានសហការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌កូរ៉េនិងបន្ទប់រៀនភាសារកូរ៉េនេះឡើង ដែលមាន
បំពាក់ឧបករណ៍រួចជាស្រេចផងនោះ។
លោកមានកិត្តិយស សប្បាយរីករាយ និងអបអរសាទរដល់កិច្ចសហប្រតិបត្តិការនេះ បានជោគជ័យរវាងប្រទេសទាំងពីរ និងកាន់តែរឹងមាំថែមទៀតលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស កាន់តែប្រសើឡើងផងដែរ។
ក្នុងឱកាសនេះ ភាគីទាំពីរ បានប្រគល់វត្ថុអានុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក និងដើរទស្សនាមជ្ឈមណ្ឌលវប្បធម៌កូរ៉េ និងបន្ទប់រៀនភាសារកូរ៉េ ជាកិច្ចបញ្ចប់នូវកម្មវិធីនេះផងដែរ៕