(កំពង់ចាម)៖ ឯកឧត្តម មុត ខៀវ និងលោកជំទាវ អឿន សារ៉ន ព្រមទាំងក្រុមគ្រួសារ មានទុក្ខ ជាទម្ងន់ ដោយឧបាសិកា ជួន អ៊ុន ដែលត្រូវជាម្តាយ ម្តាយក្មេក និងជាជីដូន បានទទួល មរណភាព នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ១៥ នាទីព្រឹក ក្នុងជន្មាយុ ៩៥ ឆ្នាំ ដោយជរាពាធ ។

សពតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅ គេហដ្ឋាន ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងត្រូវប្រារព្ធពិធីបូជាសពនៅថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ ព្រឹក នៅ វត្តនគរបាជ័យ ស្ថិតនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ នៃសពឧបាសិកា ជួន អ៊ុន មេត្តាជ្រាបដោយសេចក្ដីអនុគ្រោះ ។

យើងខ្ញុំទាំងអស់គ្នាត្រូវជាស្វាមី កូនបង្កើត កូនប្រសារ ចៅៗ ព្រមទាំងបងប្អូនទាំងអស់ នៃសពបានមូលមតិគ្នា ជាឯកច្ឆ័ន្ធប្រារព្ធធ្វើ បុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធនៃសព ឧបាសិកា ជួន អ៊ុន ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ១៥នាទីព្រឹក ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំទាំងអស់គ្នា សូមគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ បងប្អូនញាតិមិត្តជិតឆ្ងាយ ទាំងអស់ ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបុណ្យនេះ ឱ្យបានអធិកអធម និងអនុមោទនាទទួលយកនូវផលានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕