(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីសម្រេចលុបឈ្មោះ លោក ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញហើយ។

ការចេញសេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានចេញប្រកាសផ្លូវការអំពីការបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខភាព លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួស លោក សុខ ចិន្តាសោភា ដែលនឹងត្រូវស្នើតែងតាំងជាឧបនាយករដ្ឋមន្រ្តី ដែលជាតំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល៕