(ក្វាងស៊ី-យូណាន)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ សំអាង តំណាង លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការ និស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត អម ដោយលោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជា ប្រចាំក្រុងណាននីង ខេត្តក្វាងស៊ី បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យ Guangxi Medical ដឹកនាំដោយលោក Zeng Zhiyu សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Guangxi Medical និងបន្តជួបជាមួយមន្ទីរអប់រំខេត្តក្វាងស៊ី ដឹកនាំដោយលោក Liu Youyi ប្រធានមន្ទីរអប់រំ ខេត្តក្វាងស៊ី។

រីឯនៅក្រុងគុនមីង នាថ្ងៃដដែល លោក ហេង សុទ្ធី តំណាង លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការ និស្សិតក្រៅប្រទេសនៃសមាគម អ.ម.ត អម ដោយលោក ស៊ីវ លឹមអាន កុងស៊ុលកម្ពុជាប្រចាំក្រុងគុនមីង ខេត្តយូណាន បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយ សាកលវិទ្យាល័យ Yunnan និងបន្តជួបជាមួយសាកលវិទ្យាល័យ Kunming Medical ដឹកនាំដោយលោក Xie Baosheng សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ៕