(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទជាតិស្ដីពីសមិទ្ធផលគាំពារសង្គមកម្ពុជា។ ពិធីនេះធ្វើឡើងក្រោមអធិបតីលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។

កម្មវិធីសន្និសីទជាតិនេះ រៀបចំឡើងក្នុងគោលដៅបង្ហាញឱ្យឃើញពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ក្រោយពីការអនុម័ត «ក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» កាលពីឆ្នាំ២០១៧៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖