(ភ្នំពេញ)៖ លោក អ៊ុំ ណារិន្ទ អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ១៧០០០២៦៣៥ មានអាសយដ្ឋានបច្ចុប្បន្នរស់នៅផ្ទះលេខG24 ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីកសិកម្ម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក អ៊ុំ ណារិន្ទ បានឱ្យដឹងថា លោកពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីកសិកម្មច្បាប់ដើម​​ មានទំហំ ៩៨២៩ម៉ែត្រការ៉េ ដែលមិនទាន់ចុះបញ្ជីនៅភូមិព្រែកស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប​ ដែលមានព្រំប្រទល់ដូចខាងក្រោម៖ ខាងជើងទល់នឹងឈ្មោះ យន់ យ៉ាន់, ខាងត្បូងទល់នឹងឈ្មោះ ហ៊ុន ហំ, ខាងខាងកើតទល់នឹងផ្លូវ និងខាងលិចទល់នឹងឈ្មោះ ហ៊ុន ហំ។ ទីតាំងដែលបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីកសិកម្មច្បាប់ដើមនេះ គឺនៅរាជធានីភ្នំពេញ។

គាត់បានបញ្ជាក់ថា គាត់ពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីកសិកម្មច្បាប់ដើម ពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

គាត់បញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬតវ៉ាថា ដីកសិកម្មខាងលើនេះ មិនមែនរបស់ខ្ញុំនោះ លោកសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕