(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រជុំបន្ទាន់មួយស្តីអំពី «វិស័យអចលនទ្រព្យនៅកម្ពុជា»

កិច្ចប្រជុំខាងលើនេះ បានដឹកនាំដោយផ្ទាល់ពីសំណាក់លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងមាន ការចូលរួមពីថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាជាច្រើនរូបផងដែរ។

លោកអ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ថា កិច្ចប្រជុំបន្ទាន់ខាងលើនេះ បានរៀបចំឡើង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនជាសមាជិក។

ក្នុងនោះក៏មានកិច្ចពិភាក្សាអំពីប្រភពឥណទានពីធនាគារពាណិជ្ជ ពិសេសបើកទូលំទូលាយដល់សមាជិក សមាជិការបស់សមាគម ដើម្បីលើកជាសំណូរពរ និងបញ្ហាប្រឈមមួយចំនួន ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំខាងលើនេះ បានលើកយកនូវបញ្ហាជាក់ស្តែងមួយចំនួន ដើម្បីស្វែងរកនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសជំរុញឲ្យវិស័យអចលនទ្រព្យងើបឡើងវិញផងដែរ៕