(ភ្នំពេញ)៖ ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និង សំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានជាប់រឹងមាំ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចុះធ្វេីយុទ្ធនាការរឹតបន្តឹងការអនុវត្តវិធានការច្បាប់ចំពោះយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដោយដាក់ជញ្ជីងចល័តបណ្តោះអាសន្ន នៅចំណុចផ្លូវជាតិលេខ៧ គីឡូម៉ែត្រ លេខ១៩៦-៣០០ នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញ ធុនធ្ងន់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្ន២០២៤នេះ៖