(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ជាថ្មី និងបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាថា ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សជូនប្រជាពលរដ្ឋរបស់ខ្លួន កម្ពុជាបានផ្តល់សច្ចាប័ន និងចូលជាសមាជិកលើលិខិតុបករណ៍អន្តរជាតិស្តីពី សិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩ រួមទាំងពីធីសារបន្ថែមចំនួន៤ ផងដែរ។

ការបង្ហាញបែបនេះរបស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា» នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ­ពិធីនេះមានចូលរួមពីសំណាក់លោកស្រី រួអេដា អិល ហាច តំណាងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)­, អ្នកស្រី Barbara Lochbihler សមាជិកនៃគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ។

សិក្ខាសាលានាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោលបំណង៣ គឺទី១៖ លើកកម្ពស់ការយល់ដឹងក្នុងចំណោមអាជ្ញាធរ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតអំពីអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខម និងវិធានការនានាដែលកម្ពុជាបានធ្វើ និងគ្រោងធ្វើដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងអនុសញ្ញា, ទី២៖ ផ្តល់វេទិកាជូនស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវ ចែករំលែកពីផែនការការអនុវត្តអនុសាសន៍ដែលមានក្នុងសេចក្តីអង្កេតសន្និដ្ឋាន និងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ និងទី៣៖ ប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាពីសេចក្តីអង្កេតសន្និដ្ឋាន និងការតាមដាន រួមទាំងយុទ្ធសាស្រ្តនានាក្នុងការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធដទៃទៀត។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា កម្ពុជាបានចុះហត្ថលេខាចូលជាសមាជិក នៃអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំរបាយការណ៍ជាតិលើកដំបូងស្តីពីការអនុវត្តអនុសញ្ញានេះ និងបានបញ្ជូនទៅគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ (CED) នៅខែកក្កដា ឆ្នាំ២០២១។ ប្រតិភូកម្ពុជាក៏បានចូលរួមកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) ដែលបានប្រព្រឹត្តទៅនៅក្នុងសម័យប្រជុំលើកទី២៦ របស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ នាថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ នៅសាលសន្និសីទ Palais Wilson ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ក្រោយកិច្ចសន្ទនាត្រូវបានបញ្ចប់ គណៈកម្មាធិការ CED បានចេញសេចក្តីអង្កេតសន្និដ្ឋាន (Concluding Observations) ចំនួន១៤ទំព័រ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្រាប់កម្ពុជាអនុវត្តបន្ត អនុលោមតាមមាត្រា២៩(៣) នៃអនុសញ្ញានេះ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមយកឱកាសនេះ បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ថា ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សជូនប្រជាពលរដ្ឋរបស់ខ្លួន កម្ពុជាបាន ផ្តល់សច្ចាប័ន និងចូលជាសមាជិកលើលិខិតុបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩ រួមទាំងពីធីសារបន្ថែមចំនួន៤ ផងដែរ។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្ថែមថា កម្ពុជាក៏បានបន្តអនុញ្ញាតឱ្យមានវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសតាមវិស័យផ្សេងៗ ជាបន្តបន្ទាប់ផងដែរតាមការស្នើសុំ។

លោកបានបន្តថា កត្តាធំៗទាំងនេះ គឺជាភស្តុតាង និងសក្ខីកម្មយ៉ាងរឹងមាំ និងមិនអាចប្រកែកបាន អំពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរយៈការមើលឃើញជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយកំណត់នូវអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលបានអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ រួមមាន៖