(ព្រះសីហនុ)៖ ថ្ងៃទី៣នៃប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ គឺជាពេលវេលាក្រុមកីឡាករស៉ីសាច់ហុតឈាមជាមួយឧបសគ្គគ្រប់បែបយ៉ាង និងកេងថេរវាលាឱ្យកាន់តែខ្លី ដើម្បីជាញជ័យដណ្ដើមពានរង្វាន់ និងកិត្តិយសជូនក្រុមរៀងៗខ្លួន។
គួរជម្រាបថា កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី សរុបប្រមាណ៥១គ្រឿង។
ការប្រកួតមាន៣ពូល ឬ ៣ Class៖
* Class A (Hard core)
* Class B (Light core)
* Class C (Overland)
ចំពោះចំណាត់ថ្នាក់នៃការប្រកួតយានយន្តទាំង៣ប្រភេទនេះ គណៈកម្មការនឹងជ្រើសរើសយកជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្នុងការប្រកួតទាំង៣ប្រភេទ ឬទាំង 3 Class នេះ ហើយជ័យលាភីទាំងឡាយនឹងទទួលបានពានរង្វាន់ទៅតាមចំណាត់ថ្នាក់រៀងៗខ្លួន។ ក្រៅពីនេះ Driver និង co-Driver ដែលមិនទទួលបានជ័យលាភីក៏នឹងទទួលបានមេដាយកិត្តិយសម្នាក់ៗមួយផងដែរ៕