(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាការយល់ច្រឡំ និងមានភាពលម្អៀង ដោយផ្អែកលើព័ត៌មានមិនពិត និងរបាយការណ៍តែម្ខាង។

បើតាមអ្នកនាំពាក្យរដ្ឋសភា ការចោទប្រកាន់ដ៏អយុត្តិធម៌នេះ បានប៉ះពាល់ដល់កិច្ច ខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ព្រមទាំងគោលការណ៍ ប្រជាធិបតេយ្យ។

ការអំពាវនាវ នៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុប ទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ សកម្មជន និងអ្នកសារព័ត៌មាន ពុំបានឆ្លុះបញ្ចាំងការពិតនៅកម្ពុជានោះឡើយ។ នៅកម្ពុជាមិនទាន់មានអ្នកទោស នយោបាយនោះទេ។

ការលើកឡើងដែលថា អាជ្ញាធរកំពុងប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌជាវិធីដើម្បីបំបិទមាត់សង្គមស៊ីវិលនោះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។ ចំណាត់ការផ្លូវច្បាប់កន្លងមក គឺធ្វើឡើងស្របតាមច្បាប់ នីតិវិធីតុលាការ ស្របតាមធាតុផ្សំនៃបទល្មើសក្នុងគោលបំណងរក្សា សណ្តាប់ធ្នាប់សាធារណៈ និងគណនេយ្យភាព សង្គមដោយផ្អែកលើប្រព័ន្ធច្បាប់៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖