(ភ្នំពេញ)៖ លេខាធិការដ្ឋាន សេនាធិការចម្រុះ បានចេញសេចក្តីប្រកាសព័ត៌មានដោយច្រានចោល ចំពោះករណីជនទុច្ចរិតបានយកឈ្មោះ និងរូបថត របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ទៅបង្កើតគណនីក្លែងក្លាយ ផ្សាយព័ត៌មានផ្សេងៗ តាមបណ្តាញសង្គម Facebook និងTik Tok ដែលធ្វើឱ្យមានការភាន់ច្រឡំ និងស្នើឱ្យសមត្ថកិច្ចចាត់វិធានការចំពោះជននេះ យ៉ាងតឹងរឹងបំផុតតាមផ្លូវច្បាប់។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លេខាធិការដ្ឋាន សេនាធិការចម្រុះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សេនាធិការចម្រុះ នៃកងយោធពលខមរភូមិន្ទ មាន Facebook Page និងTelegram Channel ផ្លូវការ ដូចខាងក្រោម៖

ទី១៖ Facebook Page ផ្លូវការឈ្មោះ ”នាយសេនាធិការចម្រុះ នៃកងយោធពលខមរភូមិន្ទ និងមានសញ្ញាធីកពណ៌ខៀវ។

និងទី២៖ Telegram Channel ផ្លូវការឈ្មោះ “សេនាធិការចម្រុះ Chief of Joint Staff”៕