(តាកែវ)៖ ខេត្តតាកែវ នឹងក្លាយជាខេត្តទី១៣ ក្នុងចំណោមខេត្តទាំង២៥រាជធានី-ខេត្ត ដែលឈានទៅប្រកាសជ័យលាភីជាផ្លូវការ នៅថ្ងៃទី០៦ ខែធ្នូ ២០២៤ខាងមុខនេះ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ នេះបើតាមការបញ្ជាក់របស់លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ។

លោកប្រធានមន្ទីរនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអះអាងថា ដោយមានការចូលរួមសហការយ៉ាងជិតស្និត ពីសំណាក់អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ មន្ដ្រីជំនាញពាក់ព័ន្ធ អង្គការសង្គមស៊ីវិលនានា រួមនឹងការយល់ដឹងពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឲ្យការលើកកម្ពស់អានាម័យបរិស្ថាន តាមរយៈការប្រើប្រាស់បង្គន់អនាម័យនៅតាមមូលដ្ឋានទទួលបានជាង៩០ភាគរយ ដែលលទ្ធផលនេះធ្វើឲ្យខេត្តតាកែវ នឹងក្លាយជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ទាំងស្រុងនាពេលនេះ។

សូមជម្រាបថា កន្លងមកអាជ្ញាធខេត្តតាកែវ បានជំរុញដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យគិតពីបញ្ហាសុខភាព និងកៀគររកធនធានពី សប្បុរសជន ដៃគូរអភិវឌ្ឍនានា ក្នុងការលើកកម្ពស់សុខភាព ហើយអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានា ឱ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយ ដៃគូរអភិវឌ្ឍនានា នៅតាមមូលដ្ឋាន នៅតាមគ្រឹះស្ថានសិក្សា សាលាចំណេះទូទៅ ត្រូវយកចិត្តទុកដាក់សាងសង់សម្ភារៈទឹកស្អាត អប់រំសិស្សឲ្យយល់ពីផលវិបាក នៃការខ្វះអនាម័យនៅតាមសាលា និងគ្រួសារ ហើយគ្រប់គ្រួសារត្រូវសាងសង់បង្គន់អនាម័យទាំងអស់គ្នា ដោយបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល៕