(ឧត្ដរមានជ័យ)៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃទី៤ នៃការបោះជំរំកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ-អន្ដរជាតិ ក្រោមប្រធានបទ «រួមមានស្ម័គ្រចិត្ដ ដើម្បីភាពធន់សហគមន៍ក្នុងសន្ដិភាព» បានរៀបចំការត់លំហាត់ប្រាណជាង២គីឡូម៉ែត្រ ដើម្បីសុខភាពល្អ ដែលប្រព្រឹត្ដទៅនៅសួនច្បារក្នុងបរិវេណសាលាខេត្ដឧត្ដរមានជ័យ ដែលមានយុវជន និងថ្នាក់ដឹកនាំប្រមាណ២៥០នាក់។

នៅថ្ងៃទី៤ នៃការបោះជំរំនេះ បន្ទាប់ពីរត់លំបាណដើម្បីសុខភាពនេះ ក៏មានកម្មវិធីជាច្រើនទៀត រួមមានពិព័រណ៌កែច្នៃ ដែលមាន៥ស្ដង់ ដែលធ្វើឡើងដោយផ្ទាល់ពីយុវជនកាកបាទក្រហមកម្ពុជា មានការធ្វើបទបង្ហាញពីការស្វែងយល់លើបរិវត្ដកម្មឌីជីថល និងបញ្ញាសម្បនិម្មិត ក្នុងសកម្មភាពមនុស្សធម៌ និងច្បាប់មនុស្សធម៌អន្ដរជាតិ និងមានការហាត់សម «ទឹកចិត្ដយុវជនកាកបាទក្រហមកម្ពុជា និងបទចម្រៀងលាគ្នា ដើម្បីត្រៀមពន្លត់ភ្លើងគប់ និងបិទជំរំ។

សូមជម្រាបថាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ដែលមានរយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ មកពីក្លឹបយុវជនទាំង ២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៨ រួមមាន ខេត្ដឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិនថ្នាក់ជាតិ-អន្ដរជាតិ ឆ្នាំ២០២៤ យុវជនកាកបាទក្រហមកម្ពុជា ជាង២០០នាក់ រត់ហាត់ប្រាណជាង ៤គីឡូម៉ែត្រ នៅបរិវេណសាលាខេត្ដឧត្ដរមានជ័យ។

ការបោះជំរំថ្នាក់ជាតិ អន្ដរជាតិ ឆ្នាំ២០២៤នេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម ជាពិសេសមានការអញ្ជើញចូលរួមពី លោកស្រី ខាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាមផងដែរ៕