(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងឆ្លើយតបថាសម្តេចមិនដែលភ្លេចគុណអ្នកណាទេ។ សម្តេចបានថ្លែងបញ្ជាក់ទៅលោក អឹម នី ថា មិនមានអ្នកណាជួយសម្តេចឲ្យរត់នោះដែរនៅពេលសម័យនោះ កិច្ចការសម្តេចជាអ្នកសម្រេចទាំងអស់ ព្រោះសម្តេចពេលនោះជាមេបញ្ជាការកងពល ដែលអាចបញ្ជាកងទ័ព និងសម្រេចកិច្ចការផ្សេងៗដោយខ្លួនឯង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមផ្ញើជូនចំពោះលោក អ៊ឹមនី អ្នកសារព័ត៌មាន ក៏ដូចជាបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អ៊ឹមនី ដែលខ្ញុំហៅថាប្អូន ឬក៏បង តែតាមមើលប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ ខ្ញុំសូមបញ្ជាក់ថាទី១ ខ្ញុំគ្មានប្រវត្តិច្រើនទេ ខ្ញុំមានប្រវត្តិតែ១គត់ គឺប្រវត្តិដែលបានថតជាខ្សែភាពតយន្ត រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី រួចមកហើយនេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបាឋកថាថ្ងៃមុនអស់រយៈពេល២ម៉ោង ខ្ញុំបាននិយាយច្រើនហើយ ហើយរឿងរបៀបនេះកើតឡើងមិនតិចជាង៥០ដងទេ។
ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន អ្នកនេះអះអាងថាជួយខ្ញុំបែបនេះ ជួយខ្ញុំបែបនោះ មិនមែនជារឿងត្រឹមត្រូវទេ គ្មាននរណាជួយខ្ញុំទេ មានតែខ្ញុំជួយអ្នកដទៃ អាហ្នឹងខ្ញុំសូមបញ្ជាក់។ ខ្ញុំមិនដឹងថាខ្ញុំរកពាក្យពេជន៍បែបមិច សារព័ត៌មានយកមកចុះផ្សាយបែបនេះ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលើភ្លេចគុណនរណាទេ ក៏ប៉ុន្តែសូមឱ្យអ្នកដទៃគោរពគោលការណ៍ និយាយត្រង់ និយាយពិត ព្រោះមិនអាចយកភាពលកាឡៃ ហើយរឿងដែលមិនដែលស្គាល់គ្នាប្អូនប្រុសនៅខេត្តពោធិ៍សាត់ ហើយខេត្តពោធិ៍សាត់ ពេលនោះនៅភូមិភាគពាយព្យនៅឆ្ងាយណាស់ ជាមួយជ្រុងម្ខាងនៃភូមិភាគបូព៌ាទិស ដែលនៅស្រុកមេមត់ឯណោះអីចឹងវាទៅមិនរួច ទៅមិនរួច។