(ភ្នំពេញ)៖ លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងថា មហាអំណាចនៅបស្ចិមលោក និងរុស្ស៉ី គឺអ្នកដែលចាក់សាំងដុតភ្លើង ធ្វើឱ្យតំបន់មជ្ឈិមបូព៌ាភាពតានតឹងកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់ ដើម្បីតែជាប្រយោជន៍យុទ្ធសាស្រ្ត សេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន។ ការលើកឡើងរបស់លោក ថុង ម៉េងដាវីត បែបនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ថុង ម៉េងដាវីត បានលើកឡើងថា ចាត់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាស នៅខែតុលា ឆ្នាំ២០២៣ កន្លងទៅ នៅពេលដែលមានការលូកដៃពីបណ្ដាប្រទេសបច្ចឹមលោក មកគឺធ្វើឱ្យភាពតានតឹងនៃតំបន់នេះកាន់តែឡើងកម្ដៅខ្លាំងទៅ ហើយធ្វើឱ្យតំបន់កាហ្សាបានក្លាយជាវាលពិឃាតបាត់ទៅហើយ។ ខណៈដែលសហគន៍អន្តរជាតិបានមើលរំលងចំពោះការបិតផ្លូវមនុស្សធម៌របស់អ៊ីស្រាអែល នៅក្នុងការចូលទៅជួយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះថែមទៀត។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖