(ភ្នំពេញ)៖ លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញការជឿជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងផ្ដោតសំខាន់ទៅលើការចរចាណាមួយរវាងរុស្ស៊ី-អ៊ុយក្រែន និងណាតូ ដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់នេះ ខុសពីរដ្ឋបាលរបស់លោក ចូ បៃដិន។ ការលើកឡើងបែបនេះរបស់លោក ថុង ម៉េងដាវីត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមអ្នកសិក្សាស្រាវជ្រាវខាងលើ បានបញ្ជាក់ឱ្យដឹងថា ដោយសារតែលោក ដូណាល់ ត្រាំ គឺជាអ្នកជំនួញដូច្នេះអ្វីដែលលោកផ្ដោតសំខាន់គឺ ការកាត់បន្ថយហានិភ័យ ឬបង្កើនផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖