(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា បញ្ហាបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៦០ថ្ងៃ ដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ គឺមិនមានសញ្ញានៃការលូកដៃពីជនទី៣នោះទេ។ ប៉ុន្តែវាពិតជាកើតឡើងដោយសារតែភាពមិនទុកចិត្តគ្នារវាងភាគីទាំង២ គឺអ៊ីស្រាអែល និងហេសបូឡាលីបង់ ពិតប្រាកដមែន។ ការលើកឡើងបែបនេះរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងកិច្ចព្រមព្រៀងព្រមព្រៀងបទឈប់បាញ់រយៈពេល៦០ថ្ងៃនេះភាគីទាំងសងខាងសុទ្ធតែបានប្រកាសពីការរក្សាសិទ្ធិរបស់ខ្លួន នៅក្នុងការវាយប្រហារនៅក្នុងករណីដែលខ្លួនគិតថាអាចមានករណីបង្ករហេតុណាមួយមកលើខ្លួន ដូច្នេះការអនុវត្តរបស់អ៊ីស្រាអែល គឺស្ថិតនៅក្នុងលក្ខខណ្ឌរក្សាសុវត្ថិភាពរបស់ខ្លួនតែប៉ុណ្ណោះ។
ដូច្នេះដើម្បីជា្របកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖