(ភ្នំពេញ)៖ លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បង្ហាញការជឿជាក់ថា អ៊ីស្រាអែលនឹងនៅតែបន្តវាយប្រហារលើក្រុមហេបូឡាលីបង់បន្តទៀត បើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៦០ថ្ងៃ ដែលជាការខិតខំសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំងក៏ដោយ។ ការយល់ឃើញបែបនេះរបស់លោក ថុង ម៉េងដាវីត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បានជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ឃើញបែបនេះ ក៏ព្រោះតែគ្រប់យ៉ាងដែលបានកើតឡើងនៅលីបង់ ក៏ព្រោះតែអ៊ីស្រាអែលចង់កម្ទេចចោលនូវក្រុមឧទ្ទាមនៅក្នុងតំបន់ឱ្យអស់ ដើម្បីកំចាត់ចោលនូវការគម្រាមកំហែងដល់សុវត្ថិភាពរបស់អ៊ីស្រាអែល។ ដូច្នេះបើសិនជាក្រុមសកម្មប្រយុទ្ធទាំងនោះមិនត្រូវបានកំចាត់ចោលនោះទេ នោះគេជឿថា លោក ណេតាន់ យ៉ាហ៊ូ នឹងមិនបញ្ចប់សកម្មភាពរបស់ខ្លួនឡើយ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖