(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានបង្ហាញពីកិច្ចការងារជាច្រើនដែលលោក ដូណាល់ ត្រាំ ធ្លាប់បានជួយដល់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន គ្រាកាន់តំណែងប្រធានាធិបតីអាណត្តិដំបូង ដូច្នេះហើយនៅក្រោយពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិកអាណត្តិទី២ ជាផ្លូវការនោះ អ្វីដែលអ៊ីស្រាអែលចង់បាន នឹងមិនពិបាកនោះទេ។ ការលើកឡើងបែបនេះរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា នាពេលកន្លងទៅនៅពេលអ៊ីស្រាអែលចង់បានអ្វីមួយ គឺលោក ដូណាល់ ត្រាំ តែងតែផ្ដល់សិទ្ធិ ឬអាទិភាពខ្ពស់ចំពោះអ៊ីស្រាអែល។ ដូច្នេះបើសិនជាអ៊ីស្រាអែល ចង់បញ្ចប់សង្រ្គាមបែបណានោះអាមេរិក ក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អាចនឹងផ្ដល់សិទ្ធិសម្រេចនេះទៅកាន់អ៊ីស្រាអែលដូចមុនទៀត។ ដោយការផ្ដល់សិទ្ធិនេះ គឺផ្ទុយពីរដ្ឋបាលរបស់លោក ចូ បៃដិន ដែលមានការគាបសង្កត់ការសម្រេចចិត្តរបស់អ៊ីស្រាអែល។

ចំណែកឯការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់កន្លងទៅដែលដាក់ចេញបានត្រឹមតែ១ថ្ងៃរបស់អ៊ីស្រាអែលនេះ ក៏អាចជាផ្នែកមួយនៃការចង់សម្រេចគោលដៅរបស់អ៊ីស្រាអែលក្នុងការកំចាត់យុទ្ធជនអ៊ីស្លាម ដែលលោក ណេតាន់ យ៉ាហ៊ូ ជឿថាអាចជាការគម្រាមកំហែងដល់អ៊ីស្រាអែលផងដែរ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖