(ភ្នំពេញ)៖ លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញការជឿជាក់ថា នៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នាពេលខាងមុខនេះឆាប់ៗនេះ អ៊ីស្រាអែល នឹងអភិវឌ្ឍន៍សមត្ថភាពយោធារបស់ខ្លួនបន្តទៀត ហើយនឹងព្រមផ្សះផ្សាជាមួយប្រទេសដទៃនៅក្នុងតំបន់ ដើម្បីស្របនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ។ ការលើកឡើងបែបនេះរបស់លោក ថុង ម៉េងដាវីត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ការយល់ឃើញបែបនេះរបស់លោក ថុង ម៉េងដាវីត ក៏ព្រោះតែលោកមើលឃើញថា ដោយសារតែលោក ដូណាល់ ត្រាំ គឺជាបុគ្គលដែលមានផ្ដោតសំខាន់ទៅលើផលប្រយោជន៍ ដែលជាហេតុដែលមិនអាចឱ្យមានវិនាសកម្មសដែលកើតឡើងដោយសារតែសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានោះទេ។ យើងអាចមើលឃើញភស្តុតាងមានស្រាប់ នៅក្នុងការកាន់តំណែងរបស់លោក ត្រាំ អាណត្តិដំបូងទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់ទាំងអស់គឺមានភាពធូរស្បើយច្រើន។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖