(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានអះអាងថា ចំពោះស្ថានការណ៍ដែលកំពុងកើតមានឡើងនៅមជ្ឈិមបូព៌ា និងនៅអ៊ុយក្រែន នៅរយៈពេលចុងក្រោយនេះ គឺជាការចងគំនួចទុកឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ ដោះស្រាយ។ ការលើកឡើងបែបនេះ របស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

សម្រាប់លោក ម៉ារ យ៉ារិទ្ធិ ស្ថានការណ៍នៅតំបន់ទាំង២ គឺកំពុងឡើងផ្ទុយទៅនឹងការសន្យារបស់ លោក ដូណាល់ ត្រាំ នៅក្នុងការឃោសនាបោះឆ្នោត ដូច្នេះនៅពេលដែលប្រធានាធិបតីថ្មីចូលកាន់តំណែង នោះការសន្យានៃការឃោសនា អាចនឹងពិបាកបញ្ចប់ជាងការរំពឹងទុក។ តួរយ៉ាងដូចជាការសន្យាក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងរយៈពេល២៤ម៉ោង របស់លោក ដូណាល់ ត្រាំ ខណៈស្ថានការណ៍នៅមជ្ឈិមបូព៌ា ក៏បានដើរផ្ទុយពីការចង់បាន និងភាពជិតស្និទ្ធរវាងលោក ដូណាល់ ត្រាំ និងលោក ណេតាន់ យ៉ាហ៊ូ ដូចគ្នា។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖