(ភ្នំពេញ)៖ អាជ្ញាធរ និងកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅតំបន់ពហុកសិកម្មកូនមុំ និងស្នួល របស់ក្រុមហ៊ុន THACO AGRI បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការវិនិយោគផលិតកម្មកសិកម្មចម្រុះ ដែលកំពុងផ្តល់ការងារ ជូនពលរដ្ឋខ្មែរជាង១.២ម៉ឺននាក់ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
THACO AGRI គឺជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន THACO ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៩។ បន្ទាប់ពីប្រតិបត្តិការរយៈពេល៥ ឆ្នាំ THACO AGRI បានបង្កើតតំបន់ផលិតកម្មកសិកម្មចម្រុះ មានទ្រង់ទ្រាយធំ ដែលក្នុងនោះប្រមូលផ្តុំទៅលើការដាំដុះចេកម្នាស់ និងដំណាំហូបផ្លែផ្សេងទៀត (ស្វាយ ក្រូចថ្លុង ធុរេន) រួមផ្សំនឹងការចិញ្ចឹមគោ លើផ្ទៃដីសរុបជិត ៤០ ០០០ ហិកតាក្នុងប្រទេសកម្ពុជា។
ដោយកំណត់យុទ្ធសាស្ត្រវិនិយោគសម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព THACO AGRI បានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាសង្វាក់បិទជិត និងទំនើបនៅប្រទេសកម្ពុជា រួមមានតំបន់ផលិតកម្ម រោងចក្រកែច្នៃ រោងចក្រចេក ឃ្លាំងត្រជាក់សម្រាប់រក្សាផ្ទុកផ្លែឈើ ការដឹកជញ្ជូនតាមប្រព័ន្ធ និងនាំចេញ កសិដ្ឋានចិញ្ចឹមសត្វ ប្រព័ន្ធធារាសាស្រ្ត បណ្តាញអគ្គិសនី លំនៅឋានកម្មករ ផ្សារទំនើបៗ ប្រព័ន្ធទាំងនេះមិនត្រឹមតែបំពេញតម្រូវការផលិតកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើតឱ្យមានជីវភាពរស់នៅ និងបរិយាកាសការងារប្រកបដោយស្ថិរភាពសម្រាប់កម្មករជាង ១៤ ០០០ នាក់ ដែលក្នុងនោះ កម្មករកម្ពុជាជាង ១២ ០០០ នាក់ផងដែរ។
ឈរនៅខាងមុខផ្ទះមួយជួរធំទូលាយ មានប្រព័ន្ធទឹកស្អាត និងភ្លើងមិនគិតថ្លៃ អ្នកស្រី ហង្ស វិជ្ជាការ អាយុ២៤ឆ្នាំ ជាកម្មការិនីរោងចក្រចេក របស់ក្រុមហ៊ុន THACO AGRI នៅស្រុកស្នូល ខេត្តក្រចេះ បាននិយាយថា «ខ្ញុំធ្វើការ នៅទីនេះបាន៥ ឆ្នាំមកហើយ។ ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិកដូចជា៖ ការស្នាក់នៅ រៀបចំអាហារ៣ពេល/ថ្ងៃ ប្រើប្រាស់ ភ្លើង និងទឹកដោយឥតគិតថ្លៃ។ ម្ហូបនេះមានរសជាតិឆ្ងាញ់ និងបរិបូរណ៍»។
គ្រួសារទាំងមូលរបស់អ្នកស្រី ហង្ស វិជ្ជាកា តាំងពីប្តី ឪពុកម្តាយ និងបងប្អូននៅខេត្តសៀមរាប សុទ្ធតែបានផ្លាស់មកធ្វើការនៅទីនេះ។ ពីមុនជីវិតរបស់ពួកគាត់នៅខេត្តសៀមរាប ជួបការលំបាកជាច្រើន ប៉ុន្តែចាប់តាំងពីមានឱកាសមកធ្វើការនៅទីនេះ ជីវភាពរស់នៅរបស់នាង និងគ្រួសារបានផ្លាស់ប្តូរច្រើន។
អ្នកស្រីនិយាយថា «តាំងពីមកធ្វើការនៅទីនេះ ជីវភាពរស់នៅរបស់ខ្ញុំកាន់តែប្រសើរឡើង។ ខ្ញុំទទួលបានប្រាក់ខែជាង ២៥០ ដុល្លារក្នុងមួយខែ ប្តីខ្ញុំបានប្រាក់ខែជិត ៣០០ ដុល្លារក្នុងមួយខែ។ ពួកខ្ញុំមិនចាំបាច់ចំណាយលើការស្នាក់នៅ ថ្លៃភ្លើង ឬទឹកទេ ដូច្នេះប្រាក់ខែដែលនៅសល់អាចរ៉ាប់រងការចំណាយរស់នៅរបស់ពួកខ្ញុំ។ ពួកខ្ញុំអាចទិញម៉ូតូ បានដោយមិនមានការលំបាក»។
លោក ជា សេងឃុន កម្មករនៅកសិដ្ឋានចិញ្ចឹមគោនៃតំបន់ពហុកម្មកូនមុំ ក្រុមហ៊ុន THACO AGRI ក្នុងខេត្តរតនគិរី បានមានប្រសាសន៍ថា «ចំណូលនៅទីនេះ គឺសមរម្យណាស់។ ម៉ោងធ្វើការ ៨ម៉ោង ហើយមានរបបសម្រាកតាមច្បាប់កម្ពុជា។ ប្រសិនបើអ្នកធ្វើការថែមម៉ោង អ្នកនឹងទទួលបានប្រាក់បន្ថែម។ ចំណូលបច្ចុប្បន្នរបស់ខ្ញុំនិងប្តី គឺជាង២លានរៀលក្នុងមួយខែ។ ក្រោយមកធ្វើការនៅទីនេះ ជីវភាពគ្រួសារក៏ប្រសើរឡើង។ មុនមកធ្វើការនៅទីនេះ ការងាររបស់ពួកខ្ញុំមិនមានស្ថិរភាពទេ»។
លោកបានបង្ហាញអារម្មណ៍សប្បាយរីករាយពេលបានធ្វើការនៅក្រុមហ៊ុន ដោយសារអរគុណដល់ក្រុមហ៊ុន ដែលលោកអាចសងបំណុលពីមុនទាំងអស់ ហើយថែមទាំងទិញម៉ូតូទៀតផង។
លោក Phan Ba Cuong អគ្គនាយករងនៃតំបន់ពហុកម្មកូនមុំ ក្រុមហ៊ុន THACO AGRI មានប្រសាសន៍ថា «ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ លើគោលនយោបាយសម្រាប់កម្មករ ពេលធ្វើការនៅក្រុមហ៊ុន កម្មករបានចុះកិច្ចសន្យាការងារ បង់ថ្លៃធានារ៉ាប់រង និងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រៅពីគោរពតាមច្បាប់ការងាររបស់កម្ពុជា ក្រុមហ៊ុនក៏ផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ និងរៀបចំអាហារបីពេលក្នុងមួយថ្ងៃ សម្រាប់កម្មករ អគ្គិសនីនិងទឹកបានប្រើប្រាស់ដោយឥតគិតថ្លៃ។ ក្រុមហ៊ុនមានបន្ទប់សុខាភិបាល នៅតាមកសិដ្ធាននីមួយៗ និងមានការពិនិត្យសុខភាពប្រចាំឆ្នាំ។ ក្រុមហ៊ុនក៏បានបើកថ្នាក់បឋមសិក្សាចំនួន ២២ ថ្នាក់ តាមកម្មវិធីអប់រំរបស់ក្រសួងអប់រំកម្ពុជា សំរាប់កូនចៅរបស់កម្មករជាង ៨០០។ ទន្ទឹមនឹងនោះ សាងសង់សួនសម្រាប់កុមារ ជូនសម្លៀកបំពាក់ សៀវភៅ សម្ភារៈសិក្សា... ដល់កុមារ ក្រៅពីនោះ ក្រុមហ៊ុនក៏បានបើកផ្សារទំនើបដោយមានទំនិញសំខាន់ៗជាង ១០០០មុខ ដើម្បីបំពេញតម្រូវការទិញទំនិញរបស់កម្មករនៅទីនេះ»។
លោក Phan Ba Cuong បានបន្ថែមថា នៅក្នុង តំបន់ពហុកម្មកូនមុំ បច្ចុប្បន្នមានកម្មករខ្មែរជាង ៦៣០០នាក់ ហើយនៅពេលខាងមុខក្រុមហ៊ុននឹងបន្តពង្រីកទំហំផលិតកម្ម ដែលធ្វើឱ្យតម្រូវការជ្រើសរើសកម្មករមានចំនួនច្រើន។ តាមគម្រោង នៅចុងឆ្នាំ២០២៤ ក្រុមហ៊ុននឹងជ្រើសរើសកម្មករជាង ៣ពាន់នាក់បន្ថែមទៀត ដើម្បីបម្រើលើវិស័យមួយចំនួនដូចជា៖ បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ជួសជុលគ្រឿងចក្រ...ក្រុមហ៊ុននឹងសម្របសម្រួលជាមួយក្រសួងការងារ និង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរីក្នុងប្រទេសកម្ពុជា ដើម្បីជ្រើសរើសកម្មករ ក៏ដូចជាវគ្គបណ្តុះបណ្តាលទាក់ទងនឹងបច្ចេកទេសកសិកម្ម និងបសុសត្វនៅក្រុមហ៊ុន។
លោក នូ ថេ អភិបាលស្រុកលំផាត់បានមានប្រសាសន៍ថា ក្រុមហ៊ុនបានរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។ នៅក្នុងស្រុកលំផាត់តែមួយ បច្ចុប្បន្ននេះមានមនុស្សប្រមាណ ៣០០០នាក់ កំពុងធ្វើការឱ្យក្រុមហ៊ុន THACO AGRI និងកម្មកររាប់ពាន់នាក់ផ្សេងទៀត មកពីខេត្ត-ក្រុងជាច្រើនទូទាំងប្រទេសកម្ពុជា ក៏មកធ្វើការនៅទីនេះដែរ។
លោកសង្កត់ធ្ងន់ថា «វត្តមានរបស់ THACO AGRI នៅស្រុកលំផាត់ បាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនដល់មូលដ្ឋាន ផ្តល់ការងារជាច្រើន ជួយកាត់បន្ថយការធ្វើចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅ THACO AGRI នាពេលថ្មីៗនេះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូបានសម្តែងនូវក្តីរីករាយ និងចាប់អារម្មណ៍ាយ៉ាងខ្លាំង ចំពោះលទ្ធផលដែល THACO AGRI សម្រេចបាន។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា មូលដ្ឋានសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺផ្អែកលើកត្តាមូលដ្ឋានចំនួន ៧ គឺអាហារ ការស្នាក់នៅ ការសម្រាក សុខភាព ការសិក្សា ការធ្វើដំណើរ និងការកម្សាន្ត។
គម្រោងកសិកម្មខ្នាតធំរបស់ THACO AGRI មិនត្រឹមតែធ្វើអោយប្រសើរឡើង នូវផលិតភាពកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងស្រុកផងដែរ៕