(កំពង់ឆ្នាំង)៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទី និងមន្រ្តីរាជការនៃវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានចូលរួមផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃឈ្មោះ App No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅកាន់ប្អូនៗមកពីវិទ្យាល័យផ្សេងៗក្នុងខេត្ត ដែលមកហាត់រៀនសម្តែងនៅក្នុងបរិវេណមន្ទីរប្រមាណជា៤០នាក់។
នៅក្នុងAPPនេះ ក៏មានដូចជា៖ វីដេអូកម្សាន្ត អប់រំ ព័ត៌មាន មេរៀន និងការដាក់បញ្ជូលនូវព័ត៌មាន របស់មជ្ឈមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេសរបស់រដ្ឋ និងឯកជនផងដែរ។
បើតាមលោក ប៊ុនថន សុខាណារិទ្ធ ប្រជាពលរដ្ឋ អាចរាយការណ៍នូវរាល់ករណគ្រឿងញៀន ទៅកាន់អាជ្ញាធរ ជាសម្ងាត់ និងឆាប់រហ័ស។ អ្នកចូលមើល ក៏អាចទទួលបាននូវចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធ នឹងការពង្រឹងសមត្ថភាព បំណិនជីវិត ដែលជាមូលដ្ឋានក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិកុំឱ្យពាក់ព័ន្ធ ឬចាញ់ការបោកបញ្ឆោតឱ្យទៅប្រើប្រាស់គ្រឿងញៀន៕